គណៈប្រតិភូក្រសួងអធិការកិច្ច និងមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ស្ពឺ រួមសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូន និងអាជ្ញាធរខេត្តកំពង់ស្ពឺ បានចុះផ្សព្វផ្សាយច្បាប់ស្តីពី «ចរាចរណ៍ផ្លូវគោក» នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ ស្ថិតក្នុងបរិវេណសាលាអនុវិទ្យាល័យអមលាំង
ខេត្តកំពង់ស្ពឺ ៖ រសៀលថ្ងៃអង្គារ ១០កេីត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ គណៈប្រតិភូក្រសួងអធិការកិច្ច និងមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ស្ពឺ រួមសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូន និងអាជ្ញាធរខេត្តកំពង់ស្ពឺ បានចុះផ្សព្វផ្សាយច្បាប់ស្តីពី «ចរាចរណ៍ផ្លូវគោក» នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ ស្ថិតក្នុងបរិវេណ សាលាអនុវិទ្យាល័យអមលាំង ក្រោមអធិបតីភាព លោកជំទាវ ថាក់ ឡានី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងមានការអញ្ជើញចូលរួមពី ឯកឧត្តម សុខ ភា អភិបាលរងខេត្តកំពង់ស្ពឺ ឯកឧត្ដមអគ្គនាយករង លោកប្រធាននាយកដ្ឋាន លោកប្រធានមន្ទីរ អង្គភាពការិយាល័យតំណាងរាស្ត្រខេត្តកំពង់ស្ពឺ អភិបាលរងស្រុកថ្ពង កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ និងសិស្សានុសិស្សសរុបចំនួន ៤១៥នាក់ (ស្ត្រី ១៨៧នាក់) ដោយបានឆ្លើយសំណួរពាក់ព័ន្ធនឹងទិដ្ឋភាពច្បាប់ និងបទពិសោធជាក់ស្តែងដោយមន្រ្តីជំនាញ តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូន តំណាងស្នងការនគរបាលខេត្តកំពង់ស្ពឺ គ្រប់សំណួរ។