កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែមីនា និងលើកទិសដៅបន្តរបស់នាយកដ្ឋានអធិការកិច្ចទី៣ ដឹកនាំប្រជុំដោយ ឯកឧត្តមរដ្ឋលេខាធិការ ឆេង សារឿន

|

ព្រឹកថ្ងៃពុធ ១០រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនំាកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែមីនា និងលើកទិសដៅបន្តរបស់នាយកដ្ឋានអធិការកិច្ចទី៣ ដែលមានរបៀបវារៈដូចខាងក្រោម ៖ ១. ការពង្រឹង និងអភិវឌ្ឍអង្គភាព, ២. ការអភិវឌ្ឍមូលធនមនុស្ស, ៣. ការចងក្រងលិខិតបទដ្ឋានគតិយុត្តិ, និង៤. ការថែរក្សាសុខដុមនីយកម្ម។

កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ លោកអគ្គនាយករង ឯកឧត្តមប្រធាននាយកដ្ឋាន លោក-លោកស្រីអនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័យទំាង៣ នៃនាយកដ្ឋានអធិការកិច្ចទី៣ នៅសាលប្រជុំសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទីស្ដីការក្រសួងអធិការកិច្ច៕

អត្ថបទទាក់ទង