កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែមេសា និងលើកទិសដៅបន្តសម្រាប់ខែឧសភា ឆ្នាំ២០២៤ របស់នាយកដ្ឋានអប់រំផ្សព្វផ្សាយច្បាប់ និងនាយកដ្ឋានទំនាក់ទំនងរាជរដ្ឋាភិបាល និងរដ្ឋសភា-ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ វី ស្រីពៅ

|

ទីស្តីការក្រសួងអធិការកិច្ច៖ ព្រឹកថ្ងៃពុធ ១ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនំាកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែមេសា និងលើកទិសដៅបន្តសម្រាប់ខែឧសភា របស់នាយកដ្ឋានអប់រំផ្សព្វផ្សាយច្បាប់ និងនាយកដ្ឋានទំនាក់ទំនងរាជរដ្ឋាភិបាល និងរដ្ឋសភា-ព្រឹទ្ធសភា ដែលមានរបៀបវារៈដូចជា ១.ផ្សព្វផ្សាយ «លទ្ធផលកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤», ២.ការរាយការណ៍អំពីបច្ចុប្បន្នភាពការងារ ៣.ការចូលរួមមតិយោបល់ផ្សេងៗ, និង៤.លើកទិសដៅការងារបន្ត។

កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីលោកជំទាវ សេន សាណាស់ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក អគ្គនាយករង ប្រធានអនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីរាជការសរុបចំនួន ៤៧រូប, ស្រី ១៤រូប នៅទីស្ដីការក្រសួងអធិការកិច្ច៕

អត្ថបទទាក់ទង