វេទិកាសាធារណៈស្តីពី ការផ្តល់សេវាសាធារណៈ ដើម្បីទទួលសំណូមពរពីប្រជាពលរដ្ឋនៅ ឃុំធ្មា និងឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង

|

លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការ និងជាប្រធានគណៈប្រតិភូក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះធ្វើវេទិកាសាធារណៈនៅឃុំធ្មា និងឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ យ៉ក់ ស៊ីណាត អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង លោក សៅ វណ្ណា ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តស្វាយរៀង លោកអភិបាល នៃគណៈអភិបាលស្រុករំដួល លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ មន្ត្រីជំនាញ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ប្រធាន សមាជិកក្រុមប្រឹក្សា មេឃុំ ប្រធាន អនុប្រធានភូមិ និងប្រជាពលរដ្ឋ សរុបចំនួន ២៧៩ នាក់ (ស្ត្រី ចំនួន ១១៣ នាក់) ប្រកបដោយបរិយាកាសរីករាយ ការយកចិត្តទុកដាក់ និងចូលរួមយ៉ាងផុសផុល រហូតទទួលបានសំណួរ និងសំណូមពរពីប្រជាពលរដ្ឋនៅឃុំធ្មា ចំនួន ១៣ និងនៅឃុំកំពង់អំពិល ចំនួន ០៦ សរុបទាំងពីរឃុំ ចំនួន ១៩ សំណួរ និងសំណូមពរ ត្រូវបានមន្រ្តីជំនាញ អាជ្ញាធរខេត្តដោះស្រាយ និងឆ្លើយបំភ្លឺយ៉ាងក្បោះក្បាយ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅក្នុងបរិវេណសាលាឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀង។

អត្ថបទទាក់ទង