កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តរបស់អគ្គនាយកដ្ឋានទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា

|

ទីស្តីការក្រសួងអធិការកិច្ច៖ ព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម កែវ គង់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន និងប្រធាន-អនុប្រធានការិយាល័យទាំងអស់នៃអគ្គនាយកដ្ឋានទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា។

អត្ថបទទាក់ទង