ឯកឧត្តមរដ្ឋលេខាធិការ លីវ សុភក្ត្រា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងាររបស់នាយកដ្ឋានតាមដានការអនុវត្តច្បាប់

|

រសៀលថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នាយកដ្ឋានតាមដានការអនុវត្តច្បាប់ នៃអគ្គនាយកដ្ឋានអធិការកិច្ច បានបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងាររបស់នាយកដ្ឋានតាមដានការអនុវត្តច្បាប់ ក្រោមអធិបតីភាព ឯកឧត្តម លីវ សុភក្ត្រា រដ្ឋលេខាធិការក្រសួងអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឡុក ស៊ីណា អគ្គនាយករង នៃអគ្គនាយកដ្ឋានអធិការកិច្ច ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នាយកដ្ឋានតាមដានការអនុវត្តច្បាប់ នៅសាលប្រជុំសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទីស្តីការក្រសួងអធិការកិច្ច។

កិច្ចប្រជុំនេះមានគោលបំណង ពិនិត្យលើលទ្ធផលការងារ ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងសំណូមពរ របស់មន្រ្ដីក្នុងនាយកដ្ឋាន ជាមូលដ្ឋានសម្រាប់ប្រមូលធាតុចូលនូវបញ្ហាទាំងអស់នោះ រួចហើយដាក់ចេញនូវវិធានការឱ្យអនុវត្តលើការងារតាមដានការអនុវត្តច្បាប់ ស្របតាមតួនាទីភារកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ដើម្បីចូលរួមការកែទម្រង់ និងពង្រឹងអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល មន្រ្ដីទាំងអស់ត្រូវពង្រឹងសមត្ថភាព និងខិតខំសិក្សាស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលជាតួនាទីភារកិច្ចចម្បង សម្រាប់ការចុះបំពេញការងារលើវិស័យអធិការកិច្ច។

អត្ថបទទាក់ទង