កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៤ របស់នាយកដ្ឋានអប់រំផ្សព្វផ្សាយច្បាប់ និងនាយកដ្ឋានទំនាក់ទំនងរាជរដ្ឋាភិបាល និងរដ្ឋសភា ព្រឹទ្ធសភា ដឹកនាំដោយ លោកជំទាវរដ្ឋលេខាធិការ វី ស្រីពៅ
នាព្រឹកថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៤ របស់នាយកដ្ឋានអប់រំផ្សព្វផ្សាយច្បាប់ និងនាយកដ្ឋានទំនាក់ទំនងរាជរដ្ឋាភិបាល និងរដ្ឋសភា ព្រឹទ្ធសភា ដឹកនាំដោយ លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការ កិច្ចប្រជុំនេះ គឺរាយការណ៍អំពីវឌ្ឍនភាពការងារ ជាពិសេសកិច្ចការចំពោះមុខ ទី១-គ្រោងចុះផ្សព្វផ្សាយច្បាប់ចំនួន ២កន្លែង នាថ្ងៃទី២២-២៣ ខែនេះ នៅខេត្តបន្ទាយមានជ័យ និងទី ២-គ្រោងចុះវេទិកាសាធារណៈ នៅខេត្តពោធិ៍សាត់ នាថ្ងៃទី២៩-៣០ នាចុងខែសីហានេះ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ សេន សាណាស់ អនុរដ្ឋលេខាធិការ ឯកឧត្តម លោក លោកស្រី ប្រធាន/អនុប្រធាននាយកដ្ឋាន ប្រធាន/អនុប្រធានការិយាល័យ និងមន្ដ្រីរាជការ សរុបចំនួន ៤២ រូប (ស្រ្តី១២ រូប) នៅសាលាប្រជុំសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទីស្តីការក្រសួងអធិការកិច្ច។