ឯកឧត្តម យី ម៉ៅ អនុរដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាប្រធានគណៈប្រតិភូអធិការកិច្ច បានដឹកនាំកិច្ចប្រជុំបើក ស្តីពី ការចុះធ្វើអធិការកិច្ច នៅសាលាខេត្តព្រៃវែង
រាជធានីភ្នំពេញ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ – ឯកឧត្តម យី ម៉ៅ អនុរដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាប្រធានគណៈប្រតិភូអធិការកិច្ច បានដឹកនាំកិច្ចប្រជុំបើក ស្តីពី ការចុះធ្វើអធិការកិច្ចលើការគ្រប់គ្រងការផ្ដល់សេវារដ្ឋបាលការិយាល័យច្រកចេញចូលតែមួយ និងការអនុវត្តគម្រោងសាងសង់ ជួសជុល ថែទាំផ្លូវថ្នល់ នៅរដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក អង្គភាពក្រោមឱវាទ និងអង្គភាពពាក់ព័ន្ធ ក្នុងការិយបរិច្ឆេទឆ្នាំ២០២៣ និងបណ្ដាឆ្នាំពាក់ព័ន្ធ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អន ភារ: អភិបាលរង ជាតំណាងឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រែវែង និងអភិបាលក្រុងស្រុកទាំង១៣ ព្រមទាំងអង្គភាពពាក់ព័ន្ធនៅ សាលាខេត្តព្រៃវែង៕