ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំសប្ដាហ៍ ដើម្បីតាមដានវឌ្ឍនភាពនៃការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងអធិការកិច្ច
រាជធានីភ្នំពេញ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំសប្ដាហ៍ ដើម្បីតាមដានវឌ្ឍនភាពនៃការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងអធិការកិច្ច ការផ្សព្វផ្សាយនូវសេចក្តីណែនាំស្តីពីរបៀបរបបបំពេញការងាររបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទក្រសួងអធិការកិច្ច សេចក្តីសម្រេចស្តីពីការបង្កើតក្រុមប្រឹក្សាវិន័យក្រសួងអធិការកិច្ច និងការពិនិត្យតាមដានវឌ្ឍនភាពការងារផ្សេងៗរបស់ក្រសួង ដើម្បីកែលម្អរបៀបរបបការងារឱ្យកាន់តែមានភាពប្រសើរឡើង និងធានាឱ្យបាននូវប្រសិទ្ធភាព និងប្រសិទ្ធផលការងារនៃវិស័យអធិការកិច្ច។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ និងមន្រ្តីរាជការនៃក្រសួងអធិការកិច្ច ជាច្រើនរូប។