កិច្ចប្រជុំសម្របសម្រួលបញ្ចប់វិវាទដីធ្លី មានទីតាំងស្ថិតនៅភូមិផ្សារលិច សង្កាត់ ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់
ព្រឹកថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសម្របសម្រួលបញ្ចប់វិវាទដីធ្លី មានទីតាំងស្ថិតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ លើករណីពាក្យបណ្តឹងរបស់លោកស្រី ធី ចន្ថា និងលោក ធី សារ៉ាវុធ រវាងឯកឧត្តមបណ្ឌិត ម៉ែន ដែន និងលោកជំទាវ ទូច ថាវី នៅសាលប្រជុំសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទីស្តីការក្រសួងអធិការកិច្ច។
កិច្ចប្រជុំនេះមានការចូលរួមសម្របសម្រួលពី ឯកឧត្តម សូខន ឫទ្ធីគុណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី សាយ សំអាល់ និងឯកឧត្តម សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ តំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តមប្រធានគណៈប្រតិភូចុះអង្គេតស្រាវជ្រាវ និងឯកឧត្តម លោកជំទាវ លោក លោកស្រី អគ្គនាយក អភិបាលនៃគណៈអភិបាលខណ្ឌ ប្រធានការិយាល័យភូមិបាលខណ្ឌ ចៅសង្កាត់ ភាគីដើមបណ្តឹង និងចុងបណ្តឹង ចំនួន ២៤រូប៕