ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាករណីបណ្តឹងរបស់ប្រជាពលរដ្ឋ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ នៅទីស្ដីការក្រសួង។ ក្នុងឱកាសនោះ ថ្នាក់ដឹកនាំ បានធ្វើបទបង្ហាញលម្អិតអំពីវឌ្ឍនភាពនៃការងារពិនិត្យ និងដោះស្រាយករណីបណ្តឹងខាងលើ ព្រមទាំងផ្ដល់មតិ និងធាតុចូលសំខាន់ៗ
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាករណីបណ្តឹងរបស់ប្រជាពលរដ្ឋ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ នៅទីស្ដីការក្រសួង។ ក្នុងឱកាសនោះ ថ្នាក់ដឹកនាំ បានធ្វើបទបង្ហាញលម្អិតអំពីវឌ្ឍនភាពនៃការងារពិនិត្យ និងដោះស្រាយករណីបណ្តឹងខាងលើ ព្រមទាំងផ្ដល់មតិ និងធាតុចូលសំខាន់ៗ ដើម្បីជួយសម្រួលដល់ការពិនិត្យ វាយតម្លៃ និងស្វែងរកដំណោះស្រាយរបស់អង្គប្រជុំ លើករណីបណ្តឹងនេះ។
ថ្លែងក្នុងអង្គប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងបានផ្ដល់នូវអនុសាសន៍ណែនាំឱ្យបន្តចុះអង្កេតស្រាវជ្រាវឱ្យបានហ្មត់ចត់ និងពន្លឿននីតិវិធី និងយន្តការដោះស្រាយឱ្យបានឆាប់រហ័ស ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន និងស្របតាមស្មារតី «យុទ្ធសាស្ត្រ ព៤ជ៤» របស់ក្រសួង សំដៅធានាយុត្តិធម៌ តម្លាភាព និងពង្រឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋបន្ថែមទៀត លើយន្តការដោះស្រាយបណ្ដឹងរបស់ក្រសួងអធិការកិច្ច។
រាជធានីភ្នំពេញ៖ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦៕
—
H.E. SOK Soken, Minister of Inspection, chaired a meeting to discuss people’s public complaint, with the participation of relevant leaders and officials, at the ministry. On that occasion, the leaders presented a detailed report on the progress of reviewing and processing the complaint, while contributing key insights to assist the meeting in evaluating and identifying effective solutions.
Addressing the meeting, H.E. Minister appreciated the dedicated efforts of the leaders and officials, and instructed them to conduct thorough on-site investigations and expedite resolution procedures in strict compliance with legal and regulatory instruments and the ministry’s S4P4 Strategy, aiming to ensure justice, transparency, and further enhance public trust in the dispute resolution mechanisms of the Ministry of Inspection.
Phnom Penh, August 26, 2026










