ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញចូលរួមពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី
ខេត្តស្វាយរៀង ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ – ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញចូលរួមពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅអគារសន្និបាត និងអាពាហ៍ពិពាហ៍សួនទឹកគជ់ស្វាយព្រៃ។
ក្នុងពិធីប្រកបដោយភាពសប្បាយរីករាយនិងមនោសញ្ចេតនាខ្ពស់នេះដែរ ក៏មានការអញ្ជើញចូលរួមពីគណៈប្រតិភូវៀតណាមមកពីរដ្ឋបាលខេត្តតៃនិញ និងរដ្ឋបាលខេត្តឡុងអានផងដែរ ដែលបានបង្ហាញអំពីស្មារតីនៃការបន្តពង្រឹងចំណងមិត្តភាព សាមគ្គីភាព កិច្ចហសប្រតិបត្តិការល្អ និងមិត្តភាពយូរអង្វែងរវាងខេត្តនិងខេត្តនិយាយដោយឡែក និងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរនិយាយជារួម។























