ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍
រាជធានីភ្នំពេញ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈមួយចំនួន រួមមាន៖ (១) វឌ្ឍនភាពការងារបូកសរុបសេចក្តីព្រាងចុងក្រោយនៃឯកសារគោលសសរស្តម្ភយុទ្ធសាស្ត្រទាំង ៨, (២) របាយការណ៍វឌ្ឍនភាពនៃអនុគណៈកម្មការនានានៃសន្និបាត, (៣) ការងារគាំទ្រសំខាន់ៗមួយចំនួនទៀត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងអធិការកិច្ច ជាច្រើនរូប និងមានការអញ្ជើញចូលរួមពីប្រធាន និងតំណាងមន្ទីរអធិការកិច្ចរាជធានី ខេត្ត ទាំង២៥ តាមប្រព័ន្ធអនឡាញ។
ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ដែលខិតជិតមកដល់នាពេលខាងមុននេះ ឯកឧត្តមរដ្ឋមន្រ្តី បានជូនពរចំពោះ លោកជំទាវ ឯកឧត្តម លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងអធិការកិច្ច និងសមាជិកក្រុមគ្រួសារទាំងអស់ សូមជួបប្រទះសេចក្តីសុខសុភមង្គលរុងរឿង និងសុភាពល្អបរិបូរណ៍។


















