ឯកឧត្ដម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងប្រគេនទេយ្យទានដល់ព្រះសង្ឃ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។

ឯកឧត្ដម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងប្រគេនទេយ្យទានដល់ព្រះសង្ឃ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។

ពិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន និងពរជ័យសិរីមង្គលពីទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ឱ្យទទួលបាននូវជោគជ័យក្នុងភារកិច្ចបម្រើជាតិ និងប្រជាជន។ បន្ទាប់ពីកិច្ចតាមបែបសាសនា ក្រសួងក៏បានរៀបចំការសម្ដែង របាំត្រុដិ របាំជូនពរ និងការសម្តែងឆៃយ៉ាំ ដើម្បីបណ្ដេញនូវឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងទទួលយកនូវសិរីសួស្តីបវរមហាប្រសើរសម្រាប់ឆ្នាំថ្មីផងដែរ។

ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ បានជូនពរជ័យជូនចំពោះ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃក្រសួងអធិការកិច្ចទាំងអស់ ឱ្យជួបប្រទះតែសេចក្តីសុខសុភមង្គល និងសុខភាពល្អបរិបូរណ៍ ព្រមទាំងបានឧបត្ថម្ភថវិកាដ៏ថ្លៃថ្លាជូនដល់ មន្រ្តីសន្តិសុខ និងបុគ្គលិកអនាម័យទាំងអស់នៃក្រសួងអធិការកិច្ច ដែលបានខិតខំបំពេញភារកិច្ចក្នុងស្មារតីទទួលខុសត្រូវខ្ពស់នាពេលកន្លងមក ក្នុងនាមជាគ្រួសារអធិការកិច្ចតែមួយ។

រាជធានីភ្នំពេញ៖ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦៕

H.E. SOK Soken, Minister of Inspection, and Lok Chumteav, together with the leaders and civil servants at all levels, organized a religious ceremony to chant the blessings and offer alms to monks on the occasion of the upcoming Khmer Traditional New Year, Year of the Horse.

The ceremony was held to pray for peace, prosperity, and auspicious blessings from the New Year angel, Preah Neam Reaksa Devi, for all leaders and civil servants, wishing them success in fulfilling their duties in serving the nation and the people; following the religious rites, the Ministry also organized traditional performances, including Trot dance, blessing dances, and Chhay Yam Dance performances, to dispel misfortunes of the past year and to welcome auspiciousness and great prosperity for the New Year.

On this occasion, H.E. Minister and Lok Chumteav also extended their best wishes to all leaders, civil servants, and staff of the Ministry of Inspection for happiness, prosperity, and good health, and provided financial support to all security personnel and sanitation staff of the Ministry in recognition of their dedicated service and strong sense of responsibility, as one family of the inspection sector.

Phnom Penh, 10 April 2026

អត្ថបទទាក់ទង