ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានប្រគេនទៀនចំណាំព្រះវស្សា​ ព្រមទាំងទេយ្យទាន​ ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តមរតកតេជោបុរីស្វរៈ​ និងវត្តកែវសិក្ខាគិរីស្វារៈ ស្ថិតនៅស្រុកជាំក្សាន្ដ​ ខេត្តព្រះវិហារ

ខេត្តព្រះវិហារ ថ្ងៃទី៧​ ខែកក្កដា ឆ្នាំ២០២៥ – ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានប្រគេនទៀនចំណាំព្រះវស្សា​ ព្រមទាំងទេយ្យទាន​ ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តមរតកតេជោបុរីស្វរៈ​ និងវត្តកែវសិក្ខាគិរីស្វារៈ ស្ថិតនៅស្រុកជាំក្សាន្ដ​ ខេត្តព្រះវិហារ។

ក្នុងពិធីប្រកបដោយសទ្ធាជ្រះថ្លានោះ ឯកឧត្តមរដ្ឋមន្ត្រីព្រមទាំងថ្នាក់ដឹកនាំបានបូជាទៀនធូបផ្កាភ្ញី ដល់ព្រះរតនត្រ័យជាទីគោរពសក្ការៈ ហើយក៏សូមឧទ្ទិសគ្គផលកុសលផលបុណ្យជូនដល់ញាតកាដែលបានចែកឋានទៅកាន់បរលោកខាងមុខ។

អត្ថបទទាក់ទង