លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំមុខដា បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ចចុះធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយ និងទទួលសំណូមពរពីប្រជាពលរដ្ឋ នៅសាលាឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង
ខេត្តស្វាយរៀង ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ – លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំមុខដា បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ចចុះធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយ និងទទួលសំណូមពរពីប្រជាពលរដ្ឋ នៅសាលាឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង អភិបាលរងខេត្ត អភិបាលស្រុក ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ មន្ទីរ/អង្គភាពពាក់ព័ន្ធ កងកម្លាំងនិងអាជ្ញាធរមូលដ្ឋាន មន្រ្តីរាជការនៃក្រសួងអធិការកិច្ច ព្រមទាំងប្រជាពលរដ្ឋជាច្រើនរូប ប្រកបដោយបរិយាកាសរីករាយ ការយកចិត្តទុកដាក់ និងការចូលរួមយ៉ាងផុសផុល រហូតទទួលបានសំណូមពរជាច្រើនពីប្រជាពលរដ្ឋ និងបានដោះស្រាយជូនលើសំណូមពរមួយចំនួន ហើយនឹងបន្តពិនិត្យដោះស្រាយតាមសមត្ថកិច្ចជាក់ស្តែងជាបន្តបន្ទាប់ទៀតផងដែរ។




















