ឯកឧត្តម អ៊ុន វ៉ាល់ឡឺរ៉ូ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សា ពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារនព្វមាស ឆ្នាំ២០២៥
រាជធានីភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ – ឯកឧត្តម អ៊ុន វ៉ាល់ឡឺរ៉ូ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សា ពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារនព្វមាស ឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៥ របស់នាយកដ្ឋានដោះស្រាយបណ្ដឹងតវ៉ា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើនរូប នៅទីស្ដីការក្រសួង។





