ឯកឧត្តម ចាន់ កុលបុត្រ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះធ្វើវេទិកាសាធារណៈ នៅឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដើម្បីស្តាប់ពីទុក្ខលំបាក បញ្ហាប្រឈម ក៏ដូចជាទទួលនូវសំណូមពរផ្សេងៗពីប្រជាពលរដ្ឋ និងបានដោះស្រាយបំភ្លឺជូនលេីសំណូមពរមួយចំនួន
ឯកឧត្តម ចាន់ កុលបុត្រ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះធ្វើវេទិកាសាធារណៈ នៅឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដើម្បីស្តាប់ពីទុក្ខលំបាក បញ្ហាប្រឈម ក៏ដូចជាទទួលនូវសំណូមពរផ្សេងៗពីប្រជាពលរដ្ឋ និងបានដោះស្រាយបំភ្លឺជូនលេីសំណូមពរមួយចំនួន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អភិបាលរងខេត្ត អភិបាលរងស្រុក ក្រុមប្រឹក្សាឃុំ អនុប្រធានមន្ទីរអធិការកិច្ច មន្ទីរ/អង្គភាពពាក់ព័ន្ធ កងកម្លាំងនិងអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋជាច្រើនរូប។
ខេត្តកំពង់ស្ពឺ៖ រសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥៕







