ឯកឧត្តម ចាន់ កុលបុត្រ រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះធ្វើវេទិកាសាធារណៈនៅឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពី អភិបាលរងខេត្ត អភិបាលស្រុក ប្រធាន មន្ទីរ អធិការកិច្ច មន្ទីរ/អង្គភាពពាក់ព័ន្ធ កងកម្លាំងនិងអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋជាច្រើនរូប។

ក្នុងឱកាសនោះ វេទិកាសាធារណៈខាងលើបានទទួល និងសម្របសម្រួលដោះស្រាយសំណូមពរជាលិខិតចំនួន ១៥ករណី ពាក់ព័ន្ធនឹងបញ្ហាខ្វះខាត និងភាពយឺតយ៉ាវក្នុងការតបណ្តាញអគ្គិសនី បញ្ហាទឹកស្អាត ការស្នើសុំសម្ភារជួសជុលផ្ទះ ការកែសម្រួលទិន្នន័យអត្រានុកូលដ្ឋាន និងការជំរុញធ្វើអត្តសញ្ញាណប័ណ្ណថ្មី ព្រមទាំងបានឧបត្ថម្ភគាំទ្រដល់គ្រួសារយុទ្ធជនចំនួន ០៣គ្រួសារផងដែរ។
ខេត្តកំពង់ស្ពឺ៖ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦៕