កិច្ចប្រជុំតាមដានការអនុវត្តច្បាប់លើការគ្រប់គ្រងរដ្ឋបាលនិងកិច្ចលទ្ធកម្មរបស់មន្ទីរអធិការកិច្ចខេត្តកណ្តាល
លោក គាប៊ុនថន ប្រធានមន្ទីរអធិការកិច្ចខេត្តកណ្តាល បានដឹកនាំក្រុមការងារតាមដានការអនុវត្តច្បាប់ សហការជាមួយអាជ្ញាធរស្រុកលើកដែក រៀបចំកិច្ចប្រជុំបើកការចុះតាមដានការអនុវត្តច្បាប់លើការគ្រប់គ្រងរដ្ឋបាល ការផ្តល់សេវាសាធារណៈ ការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ និងការប្រើប្រាស់ធនធានរបស់រដ្ឋ តាមបណ្តារដ្ឋបាលឃុំក្នុងភូមិសាស្ត្រស្រុកលើកដែក សម្រាប់បរិច្ឆេទឆ្នាំ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ ដោយកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកលើកដែក។
ខេត្តកណ្តាល៖ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦៕





