ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញអម ឯកឧត្តម ផូល ខាហ្គាម៉េ (Paul KAGAME) ប្រធានាធិបតីនៃសាធារណរដ្ឋរវ៉ាន់ដា និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ ចូលថ្វាយបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញអម ឯកឧត្តម ផូល ខាហ្គាម៉េ (Paul KAGAME) ប្រធានាធិបតីនៃសាធារណរដ្ឋរវ៉ាន់ដា និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ ចូលថ្វាយបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។
បន្ទាប់មក ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេចយាងប្រារព្ធព្រះរាជពិធីទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋជូន ឯកឧត្តម ផូល ខាហ្គាម៉េ (Paul KAGAME) ប្រធានាធិបតីនៃសាធារណរដ្ឋរវ៉ាន់ដា និងគណៈប្រតិភូជាន់ខ្ពស់ នៅខាងមុខព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។
រាជធានីភ្នំពេញ៖ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦៕
—
H.E. SOK Soken, Minister of Inspection, accompanied H.E. Paul KAGAME, President of the Republic of Rwanda, and his spouse, along with his high-level delegation for a Royal Audience with His Majesty Preah Bat Samdech Preah Boromneath NORODOM Sihamoni, King of the Kingdom of Cambodia, at the Royal Palace.
Subsequently, His Majesty Preah Bat Samdech Preah Boromneath NORODOM Sihamoni, King of the Kingdom of Cambodia, graciously presided over the official State Welcome Ceremony for H.E. Paul KAGAME, President of the Republic of Rwanda, and his high-level delegation in front of the Preah Tineang Tevea Vinichhay (Throne Hall) at the Royal Palace.
Phnom Penh, November 13, 2026








