កិច្ចប្រជុំពិភាក្សាសំណុំរឿងចំនួន ៣ ដឹកនាំដោយ ឯកឧត្តម ស៊ឹម ស៊ូយុង រដ្ឋលេខាធិការ និងឯកឧត្តម ហេង លឹមទ្រី រដ្ឋលេខាធិការ
ព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ស៊ឹម ស៊ូយុង រដ្ឋលេខាធិការ និងឯកឧត្តម ហេង លឹមទ្រី រដ្ឋលេខាធិការ បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាសំណុំរឿងចំនួន ៣ ករណីទី ១ គឺ សំណុំរឿងរបស់ លោក ជាម ស៊ីថុល ករណីទី ២ គឺសំណុំរឿងរបស់ លោក ម៉ែន សារ៉ុម និងភរិយា ឈ្មោះ ស្រ៊ុន ឆេង និងករណីទី ៣ គឺសំណុំរឿងរបស់ លោកស្រី រត័្ន សុខទី នៅទីស្តីការក្រសួងអធិការកិច្ច៕