ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញចូលរួមពិធីប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្ន ឈ្នះ និងខួប ៥ឆ្នាំ នៃការកសាងវិមានឈ្នះឈ្នះ
ព្រឹកថ្ងៃសុក្រ ២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមពិធីប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្ន ឈ្នះ និងខួប ៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ ដែលពិធីនេះរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា។
នៅពិធីនោះក៏មានការតាំងពិព័រណ៍សមិទ្ធផលការងាររបស់បណ្តាក្រសួង ស្ថាប័ននានា ក្នុងរយៈពេល ២៥ ឆ្នាំ (១៩៩៨ – ២០២៣) ក្រសួងអធិការកិច្ច ក៏បានដាក់តាំងបង្ហាញនូវសមិទ្ធផលការងាររបស់ខ្លួន ព្រមទាំងធ្វើបទបង្ហាញ និងជូនវត្ថុអនុស្សាវរីយ៍ជូនថ្នាក់ដឹកនាំដែលបានអញ្ជើញចូលទស្សនាផងដែរ។