កិច្ចប្រជុំណែនាំក្រុមការងារចុះបំពេញបេសកកម្មមុនពេលត្រូវចុះធ្វេីអធិការកិច្ចតាមបណ្ដាខេត្ត​ចំនួនបី ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តត្បូងឃ្មំ

|

ទីស្តីការក្រសួងអធិការកិច្ច៖ ព្រឹកថ្ងៃព្រហស្បតិ៍​ ៨កេីត ខែបុស្ស​ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨​ ខែមករា ឆ្នាំ២០២៤​ ឯកឧត្តម ណុប ចាន់ណារិន្ទ​ រដ្ឋលេខាធិការ និងឯកឧត្តម ឈួរ រស្មីប្ញទ្ធិ រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំក្រុមការងារចុះបំពេញបេសកកម្មមុនពេលត្រូវចុះធ្វេីអធិការកិច្ចតាមបណ្ដាខេត្ត​ចំនួនបី ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តត្បូងឃ្មំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម យី ម៉ៅ អនុរដ្ឋលេខាធិការ​ ឯកឧត្តម អ៊ួន​ ម៉េងឈាន់​ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានអធិការកិច្ច លោក នាក់ សុខា ប្រធាននាយកដ្ឋានអធិការកច្ចទី២ និងថ្នាក់ដឹកនាំ សមាជិក សមាជិកាគណៈប្រតិភូទាំង ៣ខេត្ត។

អត្ថបទទាក់ទង