ប្រតិភូនៃនាយកដ្ឋានអប់រំផ្សព្វផ្សាយច្បាប់ បានចុះធ្វើការសម្ភាសន៍ប្រជាពលរដ្ឋ នៅឃុំអមលាំង និងឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ

|

ខេត្តកំពង់ស្ពឺ៖ ព្រឹកថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ប្រតិភូនៃនាយកដ្ឋានអប់រំផ្សព្វផ្សាយច្បាប់ ដឹកនាំដោយលោកជំទាវ ថាក់ ឡានី រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញចុះធ្វើការសម្ភាសន៍ប្រជាពលរដ្ឋ នៅឃុំអមលាំង និងឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដើម្បីវិភាគស្ថានភាព និងវាយតម្លៃ ពីការយល់ដឹងរបស់ប្រជាពលរដ្ឋមុនពេលផ្សព្វផ្សាយច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក ដែលមានអ្នកចូលរួមសរុប ១១៩នាក់ (ស្រី ២៣នាក់)។

អត្ថបទទាក់ទង