សិក្ខាសាលាស្តីពីការផ្សព្វផ្សាយកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤(CAP4) និងបទពិសោធការរៀបចំថវិកាព័ត៌មានសមិទ្ធកម្ម នៃការអនុវត្តកិច្ចព្រមព្រៀងសមិទ្ធកម្មរបស់ក្រសួងអធិការកិច្ច ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់

សណ្ឋាគារសាន់ និងមូន រីវើសាយ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពី ការផ្សព្វផ្សាយកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ (CAP4) និងបទពិសោធនៃការរៀបចំថវិកាព័ត៌មានសមិទ្ធកម្ម នៃការអនុវត្តកិច្ចព្រមព្រៀងសមិទ្ធកម្ម ដោយមានការអញ្ជើញចូលរួមពីលោកជំទាវរដ្ឋលេខាប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងអធិការកិច្ច និងលោក លោកស្រី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកានៃក្រសួងអធិការកិច្ច សរុបចំនួន ២៥៣នាក់។

អត្ថបទទាក់ទង