កិច្ចប្រជុំតាមដានវឌ្ឍនភាពការងារប្រចាំខែមីនា និងលើកទិសដៅសម្រាប់ខែមេសា ឆ្នាំ២០២៤ របស់នាយកដ្ឋានអប់រំផ្សព្វផ្សាយច្បាប់ និងនាយកដ្ឋានទំនាក់ទំនងរាជរដ្ឋាភិបាល និងរដ្ឋសភា ព្រឹទ្ធសភា
នាព្រឹកថ្ងៃពុធ ១០រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ស.ព.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារប្រចាំខែមីនា និងលើកទិសដៅសម្រាប់ខែមេសា ឆ្នាំ២០២៤ របស់នាយកដ្ឋានអប់រំផ្សព្វផ្សាយច្បាប់ និងនាយកដ្ឋានទំនាក់ទំនងរាជរដ្ឋាភិបាល និងរដ្ឋសភា ព្រឹទ្ធសភា ឆ្នាំ២០២៤។ នៅក្នុងកិច្ចប្រជុំនេះដែរ លោកជំទាវ ក៏បានរំលឹកអំពីការអនុវត្តនូវ «បទបញ្ជាលេខ ០១ប.ប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការដាក់ចេញវិធានការម៉ឹងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ» ។
កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពី លោកជំទាវ សេន សាណាស់ អនុរដ្ឋលេខាធិការ លោក-លោកស្រីអគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន និងប្រធាន-អនុប្រធានការិយាល័យ សរុបចំនួន ៣១រូប ស្រី ១២រូប នៃនាយកដ្ឋានអប់រំផ្សព្វផ្សាយច្បាប់ និងនាយកដ្ឋានទំនាក់ទំនងរាជរដ្ឋាភិបាល និងរដ្ឋសភា ព្រឹទ្ធសភា នៅទីស្ដីការក្រសួងអធិការកិច្ច៕