គណៈប្រតិភូក្រសួងអធិការកិច្ច និងមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តត្បូងឃ្មុំ រួមសហការជាមួយអាជ្ញាធរខេត្តត្បូងឃ្មុំ បានរៀបចំធ្វើវេទិកាសាធារណៈ នៅឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ៖ ព្រឹកថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ គណៈប្រតិភូក្រសួងអធិការកិច្ច និងមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តត្បូងឃ្មុំ រួមសហការគ្នាយ៉ាងល្អជាមួយអាជ្ញាធរខេត្តត្បូងឃ្មុំ បានរៀបចំធ្វើវេទិកាសាធារណៈស្តីពីការផ្តល់សេវាសាធារណៈ ដើម្បីទទួលសំណូមពរពីប្រជាពលរដ្ឋនៅ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព លោកជំទាវ សេន សាណាស់ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និង ឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្តត្បូងឃ្មុំ លោកអភិបាលរងស្រុកត្បូងឃ្មុំ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ មន្ត្រីជំនាញ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធ លោកប្រធានក្រុមប្រឹក្សា សមាជិកក្រុមប្រឹក្សា មេឃុំ ប្រធាន អនុប្រធានភូមិ និងប្រជាពលរដ្ឋ សរុបចំនួន ២៥៩នាក់ (ស្ត្រីចំនួន ៦៤នាក់) ដោយទទួលបានសំណូមពរពីប្រជាពលរដ្ឋសរុបចំនួន ១៩ សំណូមពរ ក្នុងនោះមាន ៣ សំណូមពរ ឯកឧត្តមអភិបាលរងខេត្តទទួលយកដើម្បីដោះស្រាយបន្ត។