គណៈប្រតិភូក្រសួងអធិការកិច្ច ដឹកនាំដោយ ឯកឧត្តម ថៃ ច័ន្ទរិទ្ធ ទីប្រឹក្សាក្រសួងអធិការកិច្ច បានអញ្ជើញទៅទស្សនកិច្ចសិក្សានៅវិមានរដ្ឋសភា នៃសាធារណរដ្ឋឥណ្ឌា

|

វិមានរដ្ឋសភា នៃសាធារណរដ្ឋឥណ្ឌា៖ នាថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ថៃ ច័ន្ទរិទ្ធ ទីប្រឹក្សាក្រសួងអធិការកិច្ច និងជាប្រធានប្រតិភូ បានដឹកនាំប្រតិភូក្រសួងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា ចំនួន២០រូប ទៅបំពេញទស្សនកិច្ចសិក្សានៅវិមានរដ្ឋសភា នៃសាធារណរដ្ឋឥណ្ឌា។ គណៈប្រតិភូត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោក ANJANI KUMAR Joint Secretary Lok Sabha Secretariat និងក្រុមការងារគណៈកម្មាធិការគណនេយ្យសាធារណៈ នៃវិមានរដ្ឋសភា, កម្មវិធីទស្សនកិច្ចសិក្សាដ៏មានអត្ថន័យនេះ សម្របសម្រួលដោយលោក Rahul Kumar នាយកមជ្ឈមណ្ឌលអន្ដរជាតិសម្រាប់ប្រព័ន្ធព័ត៌មាននិងសវនកម្ម (iCISA)នៃសាធារណរដ្ឋឥណ្ឌា៕

អត្ថបទទាក់ទង