គណៈប្រតិភូក្រសួងអធិការកិច្ច បានអញ្ជើញចុះធ្វើសវនកម្ម លើការងារសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ និងការងារទូទៅ របស់មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ចាម

|

កំពង់ចាម៖ ព្រឹកថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ កុលបុត្រ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូនាយកដ្ឋានសវនកម្មផ្ទៃក្នុងរបស់ក្រសួងអធិការកិច្ច ចុះធ្វើសវនកម្មលើការងារសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ និងការងារទូទៅ របស់មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ចាម ក្នុងការិយបរិច្ឆេទឆ្នាំ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ។ ក្រុមការងារគណៈប្រតិភូ បានត្រួតពិនិត្យឯកសារ របៀបរបបធ្វើការងារ ត្រួតពិនិត្យអាគារមន្ទីរ និងត្រួតពិនិត្យបញ្ជីវត្តមានរបស់មន្រ្តីរាជការ ដោយមានការចូលរួមពី លោកស្រី ឆាន ច័ន្ទធីតា ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ចាម លោក/លោកស្រីអនុប្រធានមន្ទីរ លោក/លោកស្រីជាប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីរាជការទាំងអស់៕

អត្ថបទទាក់ទង