ឯកឧត្តមរដ្ឋលេខាធិការ ចាន់ កុលបុត្រ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅខែកក្កដារបស់នាយកដ្ឋានសវនកម្មផ្ទៃក្នុង

|

នៅព្រឹកថ្ងៃចន្ទ ៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ កុលបុត្រ រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅខែកក្កដារបស់នាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយមានការអញ្ជើញចូលរួម ពី ឯកឧត្តម អ៊ុក ស៊ីហ្សាណា ប្រធាននាយកដ្ឋាន លោក និងលោកស្រី ជាអនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធាន ការិយាល័យ និងមន្រ្តី សរុបចំនួន ១៨រូប នាទីស្តីការក្រសួងអធិការកិច្ច។

អត្ថបទទាក់ទង