កិច្ចប្រជុំបេីកស្តីពីការធ្វេីអធិការកិច្ច លេីការអនុវត្តតួនាទី ភារកិច្ច ក្នុងការិយបរិច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ
នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហេង ចាន់ឌី រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាប្រធានគណៈប្រតិភូ បានអញ្ជើញដឹកនាំកិច្ចប្រជុំបេីកធ្វេីអធិការកិច្ចលេីការអនុវត្តតួនាទី ភារកិច្ច ក្នុងការិយបរិច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម គង់ វ៉ាញ អគ្គាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំ ព្រមទាំង លោក លោកស្រី ជាមន្ដ្រីរាជការគ្រប់អង្គភាពក្រោមឱវាទ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។