ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ១៦/០៩/២០២៥19/09/2025
តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីលាងសាយភោជន៍ទទួលស្វាគមន៍គណៈប្រតិភូខេត្តហឺណាននៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយឯកឧត្តម ចឹង ហៃយ៉ាង (ZHENG Haiyang) អភិបាលរងខេត្តហឺណាន នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។ ០៩/០៩/២០២៥12/09/2025
តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ដែលរៀបចំឡើងដោយស្ថានទូតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារកាំបូឌីយ៉ាណា។ ០៨/០៩/២០២៥12/09/2025
ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ដឹកនាំគណៈប្រតិភូក្រសួង ចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខ ព្រមទាំងបាននាំយកអំណោយជាសម្ភារៈបរិក្ខារប្រើប្រាស់ គ្រឿងឧបភោគបរិភោគប្រគល់ជូនដល់វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨២៧ និងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ ២៦៩ ដែលឈរជើងការពារនៅព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តកោះកុង ២១/០៨/២០២៥23/08/2025
ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានបន្ដដឹកនាំគណៈប្រតិភូចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអធិការកិច្ចខេត្តកោះកុង ២១/០៨/២០២៥23/08/2025
ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពនៃការរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធក្រមសីលធម៌វិជ្ជាជីវៈមន្រ្តីអធិការកិច្ច បទបញ្ជាផ្ទៃក្នុងនៃគណៈប្រតិភូអធិការកិច្ច ការណែនាំការធ្វើអធិការកិច្ច និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការងារដោះស្រាយបណ្តឹង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើនរូប នៅទីស្ដីការក្រសួងអធិការកិច្ច។ ១៩/០៨/២០២៥20/08/2025
ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានដឹកនាំគណៈប្រតិភូក្រសួង ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ ព្រមទាំងបាននាំយកអំណោយជាសម្ភារៈបរិក្ខារប្រើប្រាស់ប្រចាំថ្ងៃ គ្រឿងឧបភោគបរិភោគចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់អាស្រ័យបណ្ដោះអាសន្ននៅមណ្ឌលសុវត្ថិភាពសម្រាប់ជនភៀសសឹក ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ស្ថិតនៅក្នុងវត្តឧត្តរគិរីទួលអណ្ដែត ក្នុងខេត្តព្រះវិហារ។ ១២/០៨/២០២៥18/08/2025
ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ចបានបន្តដឹកនាំគណៈប្រតិភូក្រសួងចុះជួបសំណេះសំណាល ព្រមទាំងបាននាំយកអំណោយជាសម្ភារៈបរិក្ខារប្រើប្រាស់ប្រចាំថ្ងៃ គ្រឿងឧបភោគបរិភោគប្រគល់ជូនដល់បងប្អូនកងកម្លាំងជួរមុខដែលកំពុងឈរជើងការពារ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី ក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ។ ១២/០៨/២០២៥18/08/2025