ឯកឧត្តម ទូច រិទ្ធី និងឯកឧត្តម ហេង ចាន់ឌី រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែមិថុនា និងលើកទិសដៅការងារខែកក្កដា ឆ្នាំ២០២៥ របស់នាយកដ្ឋានតាមដានការអនុវត្តច្បាប់
រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ទូច រិទ្ធី និងឯកឧត្តម ហេង ចាន់ឌី រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែមិថុនា និងលើកទិសដៅការងារខែកក្កដា ឆ្នាំ២០២៥ របស់នាយកដ្ឋានតាមដានការអនុវត្តច្បាប់ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានអធិការកិច្ច លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោកប្រធានការិយាល័យទាំង៣ លោក លោកស្រីអនុប្រធានការិយាល័យ និងមន្ដ្រីរាជការនៃនាយកដ្ឋានតាមដានការអនុវត្តច្បាប់ នៅទីស្ដីការក្រសួង។










