ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍
រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីពិនិត្យ និងពិភាក្សាបញ្ចប់សេចក្តីព្រាងប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះនាយកដ្ឋាននៃអគ្គនាយកដ្ឋានអធិការកិច្ច, ការរៀបចំនិងការប្រព្រឹត្តទៅរបស់មន្ទីរអធិការកិច្ចរាជធានី ខេត្ត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ, ប្រធានមន្ទីរអធិការកិច្ចរាជធានី ខេត្ត និងមន្ត្រីរាជការជាច្រើនរូបនៃក្រសួងអធិការកិច្ច នៅទីស្ដីការក្រសួង។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យថ្នាក់ដឹកនាំ ប្រធានមន្ទីរអធិការកិច្ចរាជធានី ខេត្ត និងមន្រ្តីរាជការទាំងអស់ ត្រូវបន្តខិតខំអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួង ឱ្យសម្រេចបានសមិទ្ធផលជាបន្ដបន្ទាប់បន្ថែមទៀត។
—
Phnom Penh, July 17, 2025 – H.E. Sok Soken, Minister of Inspection, presided over the weekly meeting to review and finalize the Draft Prakas on the organization and functions of the bureaus under the General Department of Inspection, the organization and functions of the municipal/provincial inspection departments and related regulatory documents, with the participation of leaders, heads of municipal/provincial inspection departments, and officials at the Ministry.
On this occasion, H.E. Minister further advised all leaders, heads of municipal/provincial inspection departments, and officials to continue implementing the Ministry’s “S4P4” strategy in order to achieve further tangible outcomes.


























