ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមក្នុង “ពិធីអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមក្នុង “ពិធីអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។
ទន្ទឹមនឹងការអញ្ជើញចូលរួមក្នុងពិធីដ៏មានអត្ថន័យនេះ តាមរយៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំនៃសមាគម ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញនូវទឹកចិត្តសប្បុរសធម៌ដោយបានឧបត្ថម្ភនូវផ្ទះចំនួន ០២ខ្នងបន្ថែមទៀត ក្នុងឆ្នាំ២០២៦នេះ (បន្ទាប់ពីបានឧបត្ថម្ភ ០២ខ្នង កាលពីឆ្នាំកន្លងទៅ) ជូនដល់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ដើម្បីលើកកម្ពស់កម្រិតជីវភាព និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះពលិកម្មដ៏ធំធេងរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជនទាំងអស់ ដែលបានលះបង់ដើម្បីបុព្វហេតុសន្តិភាព និងស្ថិរភាពពេញលេញនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
រាជធានីភ្នំពេញ៖ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦៕
—
H.E. SOK Soken, Minister of Inspection, attended the “Ceremony to Celebrate the 19th Anniversary of Cambodian Veterans and Pensioners Day, May 12, 2026,” held under the high presidency of Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, First Vice-President of the Cambodian Veterans and Pensioners Association.
In addition to participating in this meaningful ceremony, through Samdech Akka Moha Sena Padei Techo HUN Sen, Acting Head of State, President of the Cambodian Veterans and Pensioners Association, and Samdech Moha Borvor Thipadei HUN Manet, Prime Minister, First Vice-President of the Cambodian Veterans and Pensioners Association, as well as the association’s leadership, H.E. Minister demonstrated his charitable spirit by contributing two additional houses in 2026 (following the contribution of two houses last year) to veterans and pensioners to improve their living standards and express deep gratitude for the immense sacrifices made by all veterans and pensioners who dedicated themselves to the cause of peace and full stability throughout the Kingdom of Cambodia.
Phnom Penh, 15 May 2026












