ឯកឧត្តម ស៊ឹម ស៊ូយុង រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរអធិការកិច្ចខេត្តសៀមរាប
ខេត្តសៀមរាប ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ – ឯកឧត្តម ស៊ឹម ស៊ូយុង រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរអធិការកិច្ចខេត្តសៀមរាប ដោយមានការចូលរួមពី ឯកឧត្តម ង៉ុយ ហាក់ អនុរដ្ឋលេខាធិការ លោកស្រី ហែម ម៉ារីណា អគ្គនាយករង លោកប្រធានមន្ទីរ លោកអនុប្រធានមន្ទីរ និងលោក លោកស្រីជាមន្រ្តីនៃមន្ទីរអធិការកិច្ចខេត្តសៀមរាប។















