ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាប្រធានអនុក្រុមការងារពង្រឹងការងារអធិការកិច្ច និងតាមដានការអនុវត្តច្បាប់
រាជធានីភ្នំពេញ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ – ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាប្រធានអនុក្រុមការងារពង្រឹងការងារអធិការកិច្ច និងតាមដានការអនុវត្តច្បាប់ បានបន្តដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងឯកសារទស្សនាទាននៃការរៀបចំច្បាប់ស្តីពីអធិការកិច្ច ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក ជាអនុប្រធាន សមាជិក និងលេខាធិការ នៃក្រុមការងារ នៅទីស្ដីការក្រសួង។







