ឯកឧត្តមបណ្ឌិត ព្រហ្ម វិចិត្រសុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងអធិការកិច្ច អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ពង្រឹងរបៀបរបបការងារ និងបានដាក់ចេញនូវផែនការការងារមួយចំនួនដល់មន្ទីរអធិការកិច្ចខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ – ឯកឧត្តមបណ្ឌិត ព្រហ្ម វិចិត្រសុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ពង្រឹងរបៀបរបបការងារ និងបានដាក់ចេញនូវផែនការការងារមួយចំនួនដល់មន្ទីរអធិការកិច្ចខេត្តពោធិ៍សាត់ ដើម្បីអនុវត្តស្របតាមយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការពាក់ព័ន្ធ នៃក្រសួងអធិការកិច្ច ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃមន្ទីរអធិការកិច្ចខេត្តពោធិ៍សាត់។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអធិការកិច្ចខេត្តពោធិ៍សាត់ផងដែរ។








