លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ជូនដល់កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងយុវជន សរុបចំនួន ៣៦៩នាក់

|

លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ជូនដល់កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងយុវជន សរុបចំនួន ៣៦៩នាក់ (ស្រី ១២៦នាក់) ដែលរៀបចំឡើងនៅអាគារស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ ដោយរួមសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាជ្ញាធរខេត្តត្បូងឃ្មុំ ដែលមានឯកឧត្ដម ណុប ឡងឌី អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងតំណាងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមផងដែរ។

ពិធីផ្សព្វផ្សាយច្បាប់នេះត្រូវបានរៀបចំឡើងស្របតាមយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ដោយតម្រង់ទិសលើការពង្រឹងកម្មវិធីអប់រំស្តីពីអភិបាលកិច្ច និងបញ្ហាច្បាប់ដល់សាធារណជន និងភាគីពាក់ព័ន្ធ។ ក្នុងឱកាសនោះ ក៏មានការចូលរួមឆ្លើយបំភ្លឺ ជូនយ៉ាងក្បោះក្បាយពាក់ព័ន្ធ នឹងទិដ្ឋភាពច្បាប់ បទពិសោធន៍ជាក់ស្តែង ដោយឯកឧត្តម ឯម ហ៊យ ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីបង្កើនការយល់ដឹងឱ្យកាន់តែស៊ីជម្រៅអំពីបទបញ្ញត្តិច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន និងជំរុញការគោរពច្បាប់ក្នុងសង្គមកម្ពុជាឱ្យកាន់តែប្រសើរឡើង ជាពិសេសបន្តរួមគ្នាជាកម្លាំងចលករប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា។

ខេត្តត្បូងឃ្មុំ៖ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦៕

អត្ថបទទាក់ទង