ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច អញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយលើពាក្យបណ្ដឹងតវ៉ា ចំនួន២ និងបណ្ដឹងបរិហារ ចំនួន២ ដែលប្រជាពលរដ្ឋបានស្នើសុំការអន្តរាគមន៍ពីក្រសួងអធិការកិច្ច​ ដោយកិច្ចប្រជុំនេះ​ គឺជាកិច្ចប្រជុំពិសេសលើកដំបូង សម្រាប់ថ្នាក់ដឹកនាំក្រសួងក្នុងការអនុវត្តនូវយន្តការពង្រឹងប្រសិទ្ធភាពនៃការទទួលពាក្យបណ្ដឹងរបស់ក្រសួង

ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយលើពាក្យបណ្ដឹងតវ៉ា ចំនួន២ និងបណ្ដឹងបរិហារ ចំនួន២ ដែលប្រជាពលរដ្ឋបានស្នើសុំការអន្តរាគមន៍ពីក្រសួងអធិការកិច្ច​ ដោយកិច្ចប្រជុំនេះ​ គឺជាកិច្ចប្រជុំពិសេសលើកដំបូង សម្រាប់ថ្នាក់ដឹកនាំក្រសួងក្នុងការអនុវត្តនូវយន្តការពង្រឹងប្រសិទ្ធភាពនៃការទទួលពាក្យបណ្ដឹងរបស់ក្រសួង ដែលកំពុងត្រូវបានដាក់ឱ្យអនុវត្ត ស្របតាមសេចក្តីណែនាំស្តីពីការពង្រឹងប្រសិទ្ធភាពការងារទទួលពាក្យបណ្តឹង និង សេចក្ដីសម្រេចស្ដីពីការបង្កើតយន្តការពិនិត្យលើការទទួលពាក្យបណ្ដឹង និងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗនានារបស់ក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំទទួលបន្ទុកការងារបណ្ដឹង និងមន្រ្តីជំនាញ នៅទីស្ដីការក្រសួង។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍ណែនាំ និងតម្រង់ទិសសំខាន់ៗដល់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ ឱ្យបន្តកែលម្អ និងសម្រួលយន្តការពង្រឹងប្រសិទ្ធភាពនៃការទទួលពាក្យបណ្ដឹងឱ្យកាន់តែមានភាពច្បាស់លាស់ និងប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ជាពិសេសការធានាឱ្យបាននូវសុវត្ថិភាព និងភាពសម្ងាត់ពាក់ព័ន្ធការងារទទួលពាក្យបណ្ដឹង។

រាជធានីភ្នំពេញ៖ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦៕

H.E. SOK Soken, Minister of Inspection, chaired a meeting to resolve two appeals and two complaints in which citizens requested intervention from the Ministry of Inspection. This special meeting marked the first time the Ministry’s leaders implemented the newly active mechanism for strengthening complaint receipt management, in line with the Instruction on Strengthening the Effectiveness of Complaint Receipt Management, the Decision on the Establishment of a Mechanism for Reviewing Complaint Receipts, and other key regulatory instruments of the Ministry, with the participation of leaders in charge of complaint resolution and technical officials at the Ministry.

Furthermore, H.E. Minister provided key recommendations and strategic orientations to all leaders and officials to continuously refine and streamline the mechanism for enhancing complaint receipt management to ensure greater clarity and effectiveness, particularly emphasizing the guarantee of safety and confidentiality regarding complaint receipt procedures.

Phnom Penh, August 12, 2026

អត្ថបទទាក់ទង