ឯកឧត្តម ហេង ចាន់ឌី រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាសមាជិកគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ អញ្ជើញចូលរួមកិច្ចប្រជុំលើកទី១ របស់គណៈកម្មការជំនាញទទួលបន្ទុកតាមវិស័យទាំង៤ នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់
ឯកឧត្តម ហេង ចាន់ឌី រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាសមាជិកគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១ របស់គណៈកម្មការជំនាញទទួលបន្ទុកតាមវិស័យទាំង៤ នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់។
រាជធានីភ្នំពេញ៖ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦៕






