កិច្ចប្រជុំគណៈកម្មការវាយតម្លៃលក្ខណៈសម្បត្តិមន្ត្រីរាជការដែលត្រូវផ្តល់ជូនគ្រឿងឥស្សរិយយស បណ្ណសរសើរ លិខិតសរសើរ សម្រាប់ឆ្នាំ២០២៤ ដឹកនាំដោយ លោកជំទាវរដ្ឋលេខាធិការ សុភ័គ្គ ថាវី
នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ សុភ័គ្គ ថាវី រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការវាយតម្លៃលក្ខណៈសម្បត្តិមន្ត្រីរាជការដែលត្រូវផ្តល់ជូនគ្រឿងឥស្សរិយយស បណ្ណសសើរ លិខិតសរសើរ សម្រាប់ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអនុប្រធាន លោក លោកស្រី ប្រធាននាយកដ្ឋាន អង្គភាពចំណុះនិងមន្ទីររាជធានីខេត្តទាំង ២៥ ជាសមាជិក សមាជិកា នាទីស្តីការក្រសួងអធិការកិច្ច។