ពិធីផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងនិងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនរបស់មន្ទីរអធិការកិច្ចខេត្តតាកែវ
លោក ឯមរតនៈ ប្រធានមន្ទីរអធិការកិច្ចខេត្តតាកែវ បានដឹកនាំក្រុមការងារ សហការជាមួយរដ្ឋបាលឃុំកំពែង ស្រុកព្រៃកប្បាស រៀបចំពិធីផ្សព្វផ្សាយ «ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង» និងជំរុញការអនុវត្ត «ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន» ជូនដល់សមាជិកក្រុមប្រឹក្សាឃុំ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រជាការពារ មេភូមិ និងអនុភូមិ សរុបចំនួន ៧៦នាក់ (ស្រី ១៨នាក់) ដោយពិធីនេះបានប្រព្រឹត្តទៅនៅរដ្ឋបាលឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ខេត្តតាកែវ៖ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦៕







