ក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញ ហ៊ឹង (Lê Minh Hưng) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីក្រុងហាណូយ ប្រទេសវៀតណាម

ក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញ ហ៊ឹង (Lê Minh Hưng) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ ក្នុងជំនួបដ៏មានអត្ថន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូក្រសួង។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខប្រកបដោយក្តីរាប់អានយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ ឯកឧត្តម តូ ឡឹម (To Lam) ប្រធានរដ្ឋ និងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និង ឯកឧត្តមនាយករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំនៃសាធារណរដ្ឋសង្គមនិយមវៀតណាមទាំងអស់ ដែលបានខិតខំពង្រឹង និងពង្រីកចំណងមិត្តភាព ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសយើងទាំងពីរ។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីទំនាក់ទំនងដ៏ជិតស្និទរវាងប្រទេសទាំងពីរ ស្របតាមស្មារតីនៃ «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» រវាងកម្ពុជា និងវៀតណាម ដែលត្រូវ បានថែរក្សា និងពង្រឹងជាបន្តបន្ទាប់។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូន ឯកឧត្តមនាយករដ្ឋមន្ត្រី អំពីលទ្ធផលផ្លែផ្កា និងវិជ្ជមាននៃជំនួបប្រជុំទ្វេភាគីរវាង ឯកឧត្តម និង ឯកឧត្តម វៀង គួក ឌ័ន (Nguyễn Quốc Đoàn) អគ្គអធិការ នៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម នាពេលថ្មីៗនេះ។

ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ជាថ្មីនូវការបេជ្ញាចិត្ត ក្នុងការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអធិការកិច្ចរដ្ឋាភិបាលវៀតណាម តាមរយៈការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អក្នុងវិស័យអធិការកិច្ចនៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង សំដៅរួមចំណែកបន្តពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសយើងទាំងពីរ។

ប្រទេសវៀតណាម៖ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦៕

—

On the occasion of leading the delegation of the Ministry of Inspection on a working visit to the Socialist Republic of Viet Nam, H.E. SOK Soken, Minister of Inspection, led the delegation to pay a courtesy call on and hold a working meeting with H.E. Mr. Lê Minh Hưng, Prime Minister of the Socialist Republic of Viet Nam, in Hanoi, Viet Nam. During this meaningful meeting, H.E. Minister expressed his deep appreciation to H.E. Prime Minister for granting his precious time to receive H.E. Minister and the delegation.

On that occasion, H.E. Minister conveyed the warmest greetings and warm regards from Samdech Akka Moha Sena Padei Techo HUN Sen, President of the Senate of the Kingdom of Cambodia; Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia; and Samdech Kitti Sangahapundit MEN Sam An, Supreme Advisor to His Majesty the King of the Kingdom of Cambodia, to H.E. Mr. TO Lam, General Secretary of the Communist Party of Viet Nam and President of the Socialist Republic of Viet Nam, H.E. Prime Minister, as well as all leaders of the Socialist Republic of Viet Nam, who have continually strived to strengthen and expand the excellent friendship, ties, and cooperation between the two nations.

Furthermore, H.E. Minister emphasized the close relations between both countries, adhering to the spirit of “Good Neighborliness, Traditional Friendship, Comprehensive Cooperation, and Long-Lasting Stability,” which have been continuously nurtured and consolidated. At the same time, H.E. Minister briefed H.E. Prime Minister on the fruitful and positive outcomes of the recent bilateral meeting with H.E. Mr. Nguyễn Quốc Đoàn, Inspector General of the Government Inspectorate of Viet Nam.

In conclusion, H.E. Minister reaffirmed the commitment to maintaining close collaboration with the Government Inspectorate of Viet Nam through the continuous enhancement of strong ties and cooperation in the inspection sector between the two countries, aiming to contribute to further strengthening the solid relationship and cooperation between both nations.

Viet Nam, September 29, 2026

អត្ថបទទាក់ទង