ឯកឧត្តម ហេង លឹមទ្រី រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារបន្ត ព្រមទាំងរៀបចំផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៧ របស់មន្ទីរអធិការកិច្ចខេត្តកោះកុង
ឯកឧត្តម ហេង លឹមទ្រី រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារបន្ត ព្រមទាំងរៀបចំផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៧ របស់មន្ទីរអធិការកិច្ចខេត្តកោះកុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងអធិការកិច្ច និងមន្ទីរអធិការកិច្ចខេត្តកោះកុង។ ក្នុងឱកាសនេះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារក៏បានចែករំលែកបទពិសោធលើការងារដោះស្រាយបណ្តឹងជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរ ប្រកបដោយ សេចក្តីសោមនស្សរីករាយ និងភាពស្និទ្ធស្នាលផងដែរ។
ខេត្តកោះកុង៖ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦៕









