លោកស្រី កែវ កេសី អគ្គនាយករង នៃអគ្គនាយកដ្ឋានដោះស្រាយបណ្តឹង បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះរៀបចំ «កម្មវិធីស្ទង់មតិច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ»
លោកស្រី កែវ កេសី អគ្គនាយករង នៃអគ្គនាយកដ្ឋានដោះស្រាយបណ្តឹង បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះរៀបចំ «កម្មវិធីស្ទង់មតិច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ» ក្រោមកិច្ចសហការជាមួយអាជ្ញាធរខេត្តកែប ដោយមានការចូលរួមពីប្រជាពលរដ្ឋសរុប ២៣៩នាក់ (ស្រី ៩៦នាក់) នៅក្នុងបរិវេណសាលាស្រុកដំណាក់ចង្អើរ ខេត្តកែប ដើម្បីស្វែងយល់ពីកម្រិតចំណេះដឹង ព្រមទាំងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ សំដៅបង្កើនប្រសិទ្ធភាពនៃការអនុវត្តច្បាប់។
ខេត្តកែប៖ រសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦៕





