ឯកឧត្តម លីវ សុភក្ត្រា ដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់នាយកដ្ឋានតាមដានការអនុវត្តច្បាប់

|

ឯកឧត្តម លីវ សុភក្ត្រា រដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់នាយកដ្ឋានតាមដានការអនុវត្តច្បាប់ នៃអគ្គនាយកដ្ឋានអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រាក់ ឧត្តមសម្បត្តិ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានអធិការកិច្ច ឯកឧត្តមអគ្គនាយករង ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្នុងនាយកដ្ឋានតាមដានការអនុវត្តច្បាប់ កាលពីរសៀលថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងអធិការកិច្ច៕

អត្ថបទទាក់ទង