កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ របស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលេីកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច
ទីស្តីការក្រសួងអធិការកិច្ច៖ រសៀលថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ លោកជំទាវ សុខ វិឡាយ រដ្ឋមន្ត្រីស្តីទីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ របស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលេីកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច ដែលមានការអញ្ជេីញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអនុគណៈកម្មការទាំង៥។