កិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងប្រចាំខែកុម្ភៈ និងលើកទិសដៅខែមីនា ដើម្បីតាមដានត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងាររបស់ក្រសួងអធិការកិច្ច ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច
នៅស្តីការក្រសួងអធិការកិច្ច សាលប្រជុំសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាព្រឹកថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងប្រចាំខែកុម្ភៈ និងលើកទិសដៅខែមីនា ដើម្បីតាមដានត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងាររបស់ក្រសួងអធិការកិច្ច ព្រមទាំងស្តាប់របាយការណ៍សង្ខេប ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងសំណូមពរ របស់នាយកដ្ឋានជំនាញនៃអគ្គនាយកដ្ឋានទាំង៣ និងមន្ទីររាជធានីខេត្ត ចំណុះក្រសួងអធិការកិច្ច។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងដូចជា លោកជំទាវរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋាន និងក៏មានការអញ្ជើញចូលរួមពីមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រាជធានី ខេត្តទាំង២៥ តាមប្រព័ន្ធវីដេអូបញ្ជូនរូបភាព និងសំលេង ZOOM៕